Wednesday, March 30, 2016



ប្រមុខ​ដឹកនាំ​ដែល​តំណាង​រាជរដ្ឋាភិបាល ឬ​អំណាចកណ្តាល គឺ​ព្រះមហាក្សត្រ ដែល​ឋានៈ​ត្រូវបាន​ប្រៀបផ្ទឹម​នឹង​ព្រះអាទិទេព​នៅលើ​ប្រថពី​។ គោ​រម្យ​ងារ​របស់​ព្រះអង្គ គឺ​ទេវរាជ ដែលជា​ទ្រឹស្តី​ឥណ្ឌា​ទាក់ទិន​ទៅនឹង​ស្តេច​ចក្រ​ព័​ត្រ ឬ​ចក្រ​វា​ឡ ដែល​ប្រហែល​ជាមាន​តាំងតែ​សម័យ​បុ​រេ​អង្គរ តេ​បាន​ប្រារព្ធ​បន្ត​មកដល់​សម័យអង្គ​រ ជាពិសេស​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ នៅ​ឆ្នាំ ៨០២ នៅពេលដែល​ទ្រង់​បំពេញ​ពិធី​សាសនា​មួយ ឈ្មោះ​ពិធី​ទេវរាជ ដើម្បី​សូមពរ​ជ័យ​ពី​ព្រះ​ឥសូរ ឬ​ព្រះ​សិវ​ដ៏​មាន​មហិទ្ធិឫទ្ធិ ដោយមាន​ការប្រកាស​យ៉ាង​មហោឡា​ឫទ្ធិ ឯកភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ផង នៅលើ​ភ្នំ​គូលែន​។ ​

បប​រាជាធិបតេយ្យ​នេះ តម្រូវ​ឲ្យ​មានការ​ផ្គុំ​អំណាចកណ្តាល ដែល​ស្ថិត​ជុំវិញ ប្រមុខ​ដឹកនាំ គឺ​ព្រះមហាក្សត្រ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បុរាណ​។ ដោយហេតុថា ទ្រង់​គឺជា​អ្នកធានា​និរន្ត​ភាព​នៃ​នគរ ដោយមាន​ភ្ជាប់​នូវ​អំណាច​នយោបាយ និតិប្រតិបត្តិ​យ៉ាង​ណែន ក្នុងឋានៈ​ជា​មេទ័ព និង​មេសា​សនា​។​​

​ ​ដូច​ទើប​ពោល ផ្នែក​នយោបាយ ស្តេច​ខ្មែរ​គឺជា​មេទ័ព និង​ម្ចាស់ផែនដី កម្លាំងយោធា​សំខាន់បំផុត​នៃ​រដ្ឋ​ផ្នែក​និតិ ទ្រង់​ការពារ​ច្បាប់ និង​តុលាការ ពោលគឺ​យុត្តិធម៌​។ លើសពីនេះ​ទៀត ទ្រង់​ជា​ស្ថាបនិក​នៃ​ប្រាង្គ​ប្រាសាទ និង​ប្រព័ន្ធធារាសាស្ត្រ​។ ចំណុច​សំខាន​ន់​មួយទៀត គឺ​ស្តេច​ខ្មែរ​នា​ជំនាន់​បុរាណ គឺជា​មេទ័ព​ដ៏​ខ្លាំងពូកែ អង់អាច​ក្លាហាន​។ គឺ​ព្រះអង្គរ​នេះហើយ ដែល​នាំ​ទ័ព​ទៅ​ប្រយុទ្ធ​លើ​សមរភូមិ​នៅពេល​ដែលមាន​អាសន្ន​ម្តងៗ​ដើម្បី​ការពារជាតិ​មាតុភូមិ​ខ្មែរ​៕

0 comments:

Sample Text

Natural and Cambodian Life Copyright 2015. Powered by Blogger.

Sample text

Featured Posts

Free Blogger Template

Social Icons

Video

Popular Posts

Our Facebook Page

Hi