
ល្បែងឈូង ជាល្បែងមួយម្យ៉ាងរបស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នាជា ២ ពួក ប្រុសមួយពួក ,ស្រីមួយពួក ។ ក្នុងមួយពួកៗមានគ្នាចំនួនពី ១០ នាក់ ឬ ២០ នាក់ឡើងទៅ ឈរត្រៀមជាពីរជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមាឬកន្សែងមកឆ្មូលឲ្យមូល...