Thursday, September 8, 2016
Sunday, April 3, 2016
- 12:52 AM
- Unknown
- No comments
ល្បែងឈូង ជាល្បែងមួយម្យ៉ាងរបស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នាជា ២ ពួក ប្រុសមួយពួក ,ស្រីមួយពួក ។ ក្នុងមួយពួកៗមានគ្នាចំនួនពី ១០ នាក់ ឬ ២០ នាក់ឡើងទៅ ឈរត្រៀមជាពីរជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមាឬកន្សែងមកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា ឈូង សម្រាប់កាន់បោះឬចោលទៅមករកគ្នា ។ សកម្មភាពរបស់អ្នលលេងដូចរូបភាពនេះ ៖
ឈូងមានពីរបែប ៖
១. ឈូងច្រៀងរាំ
២. ឈូងលោះខ្ញុំ
១. ឈូងច្រៀងរាំ មុនដំបូងពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពួកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ជាស្អុយ ហើយគេចាប់ផ្ដើមបោះទៅឲ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ ការចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ រួចគេចាប់ផ្ដើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា ច្រៀងរាំជូនឈូង ។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ ។ ពួកស្រីៗក្រៅពីនោះ គ្រប់គ្នាទទួលថាឲ្យណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! រួចហើយហុចឈូងនោះទៅឲ្យប្រុសៗ ទទួលយកហើយក៏ផ្ដើមបោះ ឈូងនោះទៅឲ្យពួកខាងស្រីចាប់វិញ ។
បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនខាងស្រី ដោយច្រៀងជាទំនុកថា បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ ។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា ឲ្យណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! ហើយក៏ហុចឈូងនោះទៅឲ្យពួកស្រីៗ ទទួលយក ទើបផ្ដើមបោះតទៅទៀត ។
២. ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង ១ ទំនុកជាមុន ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនៅតាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ បងបោះឈូងទៅ អូនអើយ កំពស់ចុងដូង(ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង ឬថា បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង៘ ច្រៀងហើយគេស្រែកប្រាប់ថា ឈូងអើយ ឈូង! ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗឲ្យពួកស្រីៗចាប់ ។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ ។ បើចោលមិនត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅទុកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ុនប្រសប់គេចោលយកខាងម្ខាងទាល់តែអស់ ។ កាលណាអស់គ្នាហើយគេផ្ដើមលេងសារជាថ្មី ដោយឲ្យខាងស្រីបោះឈូង ទៅឲ្យខាងប្រុសមុនវិញ ។ មុននឹងស្រីៗចោលឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា អូនបោះឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយ ទទួលឈូងអូន ៘ ច្រៀងហើយគេស្រែកថា ឈូងអើយ ឈូង! ហើយគេបោះឈូងទៅលើពួកប្រុសៗ ។
ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលបើត្រូវស្រីណាម្នាក់ គេចាប់យកស្រីនោះមកទុកខាងគេ ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសារជាថ្មី ។
មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខឲ្យជិត លែងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្តសប្បាយ ។
របៀបលេងបែបទី ២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន ។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវ៉ៃ ហាត់ដៃឲ្យត្រង់ផងជាការកំសាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង ៕
- 12:09 AM
- Unknown
- No comments
ល្បែងអង្គញ់ គេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត ។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ ។
សកម្មភាពរបស់អ្នកលេង ដូចរូចភាពនេះ:
ល្បែងអង្គញ់ គេលេងបានតាំងពីគ្នា ២ នាក់ឡើងទៅដល់ ១០ នាក់ ដោយចែកចេញជាពីពួកមានចំនួនស្មើគ្នា ដែលមានស្រីម្ខាងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងសងខាងក៏បាន ។ អង្គញ់ដែលគេយកមកលេងនេះ ឲ្យឈ្មោះថា ‹កោយ› ចែកចេញជាពីរផ្នែកដែរ គេហៅថា កោយដាំមួយពួក កោយបោះមួយពួក ។ កើយមួយពួកៗមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកោយ ៣ ក៏បោះកោយ ៣ ,បើដាំកោយ ៥ ក៏បោះកោយ ៥ តាមចំនួនអ្នកលេងមានតិចឬច្រើន ។ ដែលហៅថា កោយដាំ គឺគេដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកោយកណ្ដាលមួយ ដែលហៅថា ‹មេក្លោង ឬកន្លោង› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នាជាជួរបញ្ឆៀងៗគ្នាពីក្រោយ ។ រីឯកោយបោះ គឺកោយទាំងឡាយដែលគេកាន់យកទៅទី ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់រំលំកោយ ដាំទាំងប៉ុន្មាននោះ ។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា ‹រន្ធ ឬរន្ធកោយ› ។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ‹ទី› គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ ។ អ្នកដែលត្រូវឡើងមុនគឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា,ជាធម្មតា គេច្រើនតែអនុញ្ញាតឲ្យពួកអ្នកខ្សោយជាងមានសិទ្ធិទៅបោះមុនគេ ទុកដូចជាតទីឲ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណាធ្វើត្រូវកោយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន ។ ប៉ុន្តែគេច្រើនសន្មតគ្នាបន្ថែមឲ្យអ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា ‹តាម› ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ ‹តាម› ប៉ុណ្ណោះក្ដារសិន ។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួនដែលគេសន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ ។
ល្បែងនេះមានលក្ខខណ្ឌតឹងរ៉ឹងណាស់ បើធ្វើខុសបទវិន័យណាមួយនឹងត្រូវទទួលពិន័យភ្លាមមួយរំពេច ។ លក្ខខណ្ឌទាំងនេះ យើងនិងបរិយាយរបៀបលេងខាងក្រោមនេះ ។
< ល្បែងអង្គញ់ចែកចេញច្រើនជាន់ថ្នាក់ជាសង្កាត់ៗមាន៖
១- បោះ (កាន់បោះមកពីទី តម្រង់កោយដាំ)
២- ស៊ីគោល (បាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់)
៣- ស៊ីប៉ារ៉េត (បាញ់ដោយម្រាមដៃដាក់ផ្ទាល់នឹងដី)
៤- ត្រកង (ប្រមៀលអង្គញ់មកពីទី)
៥- ចាក់ខ្ទែក (ដាក់អង្គញ់លើខ្នងជើងដើរបីជំហាន)
៦- បោះជោះ (បោះសម្រេចជាចុងក្រោយបំផុត)
របៀបលេងក្នុងសង្កាត់នីមួយៗមានដូចតទៅ
ថ្នាក់ទីមួយ បោះ= ពួកអ្នកដែលត្រូវឡើងទៅបោះ គេបោះតម្រង់ទៅកោយដែលដាំណាមួយ,កាលបោះទៅត្រូវកោយដាំនោះហើយ កោយនោះក៏ខ្ទេចចេញពីរន្ធទៅ កោយបោះក៏នៅក្នុងរន្ធកោយដាំ, ហើយអ្នកដាំទះកោយបោះនោះបង្កប់ថែមទៀត យ៉ាងនេះគេហៅថា ‹ស្អុយ› ។ បើបោះត្រូវកោយណាមួយហើយ បើបោះកោយមួយក្រោយ ទៅត្រូវកើយដដែលទៀតគេហៅថា ‹ម៉ាយ› ។ បើអ្នកបោះប្រព្រឹត្តខុសវិន័យទាំងនេះហើយ ត្រូវអ្នកដាំទៅបោះ អ្នកបោះមកដាំវិញម្ដង ។ កាលណាបោះទៅត្រូវកោយដែលដាំដួលទាំងអស់រួចហើយ អ្នកបោះត្រូវចាប់បន្តធ្វើស៊ីគោលតទៅទៀត ។
ថ្នាក់ទី ២ ស៊ីគោល= កាលបើបោះត្រូវអស់ហើយគេយកកោយរបស់គេដែលសំដៅទៅ ‹ទី› ហើយអង្គុយច្រហោងរុញក្បាលជង្គង់ម្ខាងទៅមុខបន្តិច យកកោយដាក់លើក្បាលជង្គង់នោះ ទាត់កោយដោយមេដៃឬចង្អុកដៃ តម្រង់ទៅកើយដាំណាមួយ ។ បើកោយធ្លាក់ទៅនោះ ធ្លាក់ជិតកោយដាំពេកប្រមាណជាមួយចំអាម ឬកន្លះចំអាមនោះ, អ្នកស៊ីគោលគេសួរអ្នកដាំថា ‹វ័ធឬណាប់?› បើអ្នកដាំឆ្លើយថា ‹វ័ធ› អ្នកស៊ីគោលត្រូវវ៉ាស់ជាចំអាមដោយយកមេដៃដាក់លើកើយរបស់ខ្លួនចង្អុលដៃវ័ធកោយដាំឲ្យដួលតែម្ដង ។ បើអ្នកដាំឆ្លើយថា ‹ណាប់› អ្នកស៊ីគោលគេលើកកោយរបស់គេគប់ទៅកោយដាំនោះឲ្យដួលតែម្ដង ។ ដូចនេះកោយដែលស៊ីគោលធ្លាក់ជិតពេកនោះ គេឲ្យឈ្មោះថា ‹វ័ធ-ណាប់› ។ បើកោយដែលស៊ីគោលទៅហើយធ្លាក់ឆ្ងាយពីកោយដាំជាងមួយចំអាមនោះ អ្នកស៊ីគោលត្រូវលុតជង្គង់ ហើយយកកើយនោះ មកដាក់លើក្បាលជង្គង់ផ្ទាត់តម្រង់ទៅកោយដាំបន្តទៅម្ដងទៀត ទាល់តែអស់កើយរបស់ខ្លួន ។ បើកោយស៊ីគោលនោះរត់ទៅប៉ះដូចជាកើយស៊ីគោលទៅមុនធ្លាក់ត្រង់កន្លែងណាមួយ ហើយកើយទៅក្រោយរត់ទៅប៉ះកោយមុននោះ ដល់ពេលអ្នកបាញ់ពេលទៅបាញ់ម្ដងទៀតនោះ អ្នកដាំគេត្រូវពិន័យដូច្នេះ គឺកោយមុនគេឲ្យផ្ទាត់ដោយស្រលៀងភ្នែកម្ខាង គឺឲ្យធ្មេចភ្នែកម្ខាង ឯកោយក្រោយគេឲ្យផ្ទាត់ដោយខ្វាក់ភ្នែក គឺឲ្យធ្មេចភ្នែកទាំងសងខាង ។ ដូច្នេះទើបគេឲ្យឈ្មោះ កើត ២ នេះថា កោយខ្វាក់ និងស្រលៀងតាមទណ្ឌកម្មដែលគេពិន័យ ស៊ីគោលដូចបានរៀបរាប់មកនេះត្រូវកោយដាំដួលអស់ហើយ គេត្រូវធ្វើស៊ីប៉ារ៉េតតទៅទៀត ។
ថ្នាក់ទី ៣ ស៊ីប៉ារ៉េត= ពួកអ្នកស៊ីគោលនោះ កាលបានធ្វើស៊ីគោលរួចហើយគេនាំគ្នា យកកោយទៅដាក់ផ្ទាល់នឹងដី ហើយបាញ់ដោយម្រាមដាំមួយម្ដងៗ តម្រង់ទៅរកកោយដាំ រហូតដល់អស់កើយ ការពិន័យមាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀបដូចស៊ីគោលដែរ ខុសគ្នាត្រង់ស៊ីគោលគេធ្វើលើក្បាលជង្គង់ , ចំណែកស៊ីប៉ារ៉េត ដាក់កោយផ្ទាល់នឹងដីតែប៉ុណ្ណោះ ។ លុះធ្វើស៊ីប៉ារ៉េតរួចហើយគេធ្វើត្រកងតទៅទៀត ។
ថ្នាក់ទី ៤ ត្រកង ឬ ត្រឡងកង= ក្រោយដែលធ្វើស៊ីប៉ារ៉េតត្រូវអស់ហើយ គេចាប់ធ្វើបន្តទៅទៀត គឺត្រកង ។ ត្រកងនេះ គឺគេប្រមៀលកោយ (គ្រាប់អង្គញ់) ឲ្យរមៀលដូចបរកង់ ហេតុនេះបានជាគេហៅថា ‹ត្រកងឬត្រឡងកង› ។ ត្រកងមានពីរបែប,គេយកបែបណាមួយមកលេង ក៏បានតាមតែគេណាត់គ្នា ហៅថា ត្រកងទប់ និងត្រកងធា ។ ត្រកងទប់,គឺគេប្រមៀលកោយទៅហើយត្រូវរត់តាមទៅយកដៃខ្ទប់ឲ្យទាន់ មុនកោយនោះដួល ហើយមិនឲ្យហួសមេក្លោងផង តែបើទប់មិនទាន់ បណ្ដោយឲ្យកោយដួលស្លៀមខ្លួនវា ឬទប់ដែរតែមិនបានយកដៃខ្ទប់ឲ្យជិតល្អ លើកោយនោះទេ នោះគេទុកជាស្អុយមិនបានការ, ពួកខាងម្ខាងត្រូវឡើងធ្វើម្ដង ។ បើកើយនោះ រត់លឿនពេកទៅហួសមេក្លោងឬមួយក៏ទង្គិចដួលកោយដាំណាមួយ ក៏ទុកជាស្អុយត្រូវគេ ‹ឡើង› ដែរ ។ ឯត្រកងធាវិញ ពុំពិបាករត់តាមខ្ទប់ទេ តែត្រូវមានវិន័យមិនឲ្យហួសមេក្លោង និងទង្គិចកោយដាំឡើយ ។ របៀបត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ីប៉ារ៉េតដែរ គឺធ្វើបានពីដំណាក់ គឺត្រកងពីទីទៅដល់ត្រង់ណាហើយ អាចតាមទៅបាញ់ដល់ម្រាមដៃផ្ទាល់នឹងដីតម្រង់ទៅកោយដាំម្ដងទៀត ប្រសិនជាមានរះដួលកោយដាំម្ដងពីរឬ បី, ម៉ាយ,ងីងើមិនដួល កោយដាំនោះ គ្រាន់តែរង្គើក៏ត្រូវទទួលបទពិន័យដូចមុនៗដែរ ។
ថ្នាក់ទី ៥ ចាក់ខ្ចែក= ចាក់ខ្ចែកមានរបៀបប្លែកពីមុនៗ គឺគេឈានមួយជំហានគំនិតពីទី រួចយកអង្គញ់ដាក់លើខ្នងជើង ហើយឈានពីរជំហានទៅមុខទៀត ទើបរលាស់ចុងជើង គ្រវាត់គ្រាប់អង្គញ់ទៅឲ្យត្រូវកោយដាំ ។ កាលណាមិនត្រូវក៏ស្អុយកោយបោះនោះ ចោលទៅ កាលណាត្រូវអាចយកកោយដដែលនោះមកធ្វើសារជាថ្មីបានម្ដងទៀត ។ ប្រសិនជាដាក់កោយខ្នងជើង ហើយឈានពុំទាន់ដល់កោយដាំស្រាប់តែជ្រុះកោយទៅ នោះគេទុកជាបាក់កលៀនអណ្ដាត គឺគេឲ្យយកទៅធ្វើម្ដងទៀតតែឲ្យអ្នកនោះ ងើយកឡើងលើលៀនអណ្ដាត មិនឲ្យមើលទៅកោយដាំទេ គឺថា ធ្វើប្រថុយៗតាមស្មាន ។ ចាក់ខ្ចែក ឥតធ្វើពីដំណាក់ឈើតាមទៅផ្ទាត់បាននៅជិតកោយ ដាំដូចត្រកង ស៊ីគោល-ស៊ីប៉ារ៉េតទេ គេធ្វើយកត្រូវពីទីតែម្ដង ។ កាលបើមានរះ ,មាយ,កប់ គេពិន័យដូចធ្វើអ្វីៗពីមុនមកដែរ ។
ថ្នាក់ទី ៦ បោះជោះ = បោះជោះក៏ដូចជាបោះពីដំបូងដែរ វិន័យគ្រប់បែបគ្រប់យ៉ាងដូចគ្នាទាំងអស់សុទ្ធសាធ ។ គិតទៅបោះជួសនេះ ហាក់ដូចជាគ្រាន់តែជាវិញ្ញាសារមួយសម្រាប់រង់ចាំពួកខាងយឺតជាង ឲ្យបានឱកាសដេញតាមតែប៉ុណ្ណោះ ។ បានជាហៅថា បោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (គ្រាន់តែរង់ចាំឲ្យគេតាមប៉ុន្មានក្តារ ដែលបានសន្មត់តែប៉ុណ្ណោះ) ។
របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស ។ ធ្វើបែបនេះហៅថា ‹ជោះបាយត្រជាក់› ។ មួយបែបទៀតហៅថា ‹ជោះបាយក្ដៅ› របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្តេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់មួយៗឡើងក្រហមសាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង ជួនកាល គេយកបំពង់ឫស្សីមកខោកក្បាលជង្គង់ធ្វើជាជោះជំនួសគ្រាប់អង្គញ់ក៏មាន ។
ឯឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែប៖
១- ស្អុយ (គឺធ្វើខុសទុកកោយនេះ ជាអាសារបង់)
២- មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត)
៣- រះ (កោយបោះមួយ ត្រូវកោយដាំម្ដងពីរ)
៤- ងីងើ (កោយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល)
៥- ស្រលៀង -ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា)
៦- វ័ធ-ណាត់ (កោយបោះជិតកោយដាំពេក)
៧- បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី)
៨- កប់ទះ (កោយដាំខ្ទេចចេញ កោយបោះនៅក្នុងរន្ធដាំ)
៩- ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)
ទពិន័យលើកំហុសទាំងអស់នេះមិនជាការធ្ងន់ពិបាកប៉ុន្មានទេ មានកំហុសខ្លះគេគ្រាន់តែ ‹ឡើង› គឺគេទុកក្ដារនេះជាអាសាបង់ ត្រូវផ្ទេរឲ្យពួកម្ខាងទៀតឡើងទៅធ្វើម្ដងដូចយ៉ាង ម៉ាយ រះ កប់ទះ ជាដើម ប៉ុន្តែទោះជាត្រូវ ‹ឡើង› ក្ដី ក៏លើកក្រោយគេអនុញ្ញាតឲ្យពួកនេះ ទុកជាធ្វើត្រូវទាំងអស់នេះដែរ ។ ឯបទពិន័យផ្សេងទៀតក៏គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយនោះស្អុយភ្លាមៗទេ ។ ដូច្នេះបទពិន័យគ្រាន់តែឲ្យបានសប្បាយបានយូរបន្តិចប៉ុណ្ណោះឯង ។ទពិន័យលើកំហុសទាំងអស់នេះមិនជាការធ្ងន់ពិបាកប៉ុន្មានទេ មានកំហុសខ្លះគេគ្រាន់តែ ‹ឡើង› គឺគេទុកក្ដារនេះជាអាសាបង់ ត្រូវផ្ទេរឲ្យពួកម្ខាងទៀតឡើងទៅធ្វើម្ដងដូចយ៉ាង ម៉ាយ រះ កប់ទះ ជាដើម ប៉ុន្តែទោះជាត្រូវ ‹ឡើង› ក្ដី ក៏លើកក្រោយគេអនុញ្ញាតឲ្យពួកនេះ ទុកជាធ្វើត្រូវទាំងអស់នេះដែរ ។ ឯបទពិន័យផ្សេងទៀតក៏គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយនោះស្អុយភ្លាមៗទេ ។ ដូច្នេះបទពិន័យគ្រាន់តែឲ្យបានសប្បាយបានយូរបន្តិចប៉ុណ្ណោះឯង ។
សេចក្ដីបញ្ជាក់:
គ្រាប់អង្គញ់ដូចគ្នានេះ គេអាចយកទៅលេងជាល្បែងមួយទៀតហៅថា ‹លេងកេល› ។ គឺថា គេយកកោយដាំប្រាំដែរ ដាំដង្ហែជាមួយជួរ ហើយមានគូសទីមួយ ជាកន្លែងសន្មត ដាក់កោយបោះ ៥ ដែរ តែដាក់ផ្ទាល់និងដី គេយកជើងកៀសគឺជើងឆ្វេងឈរស្ងៀម លូកទៅមុខ,ជើងស្ដាំថយមកក្រោយចុចកែងឲ្យជាប់ទៅនឹងដី ហើយចុងម្រាមឆ្កើសយ៉ាងខ្លាំង ឲ្យកោយរត់ទៅត្រូវកោយដាំម្ដងមួយៗ ទាល់តែអស់ បើកោយណាមិនបានត្រូវកោយដាំទេ គេទុកជាស្អុយ តែបើបានត្រូវគេឲ្យត្រឡប់យកមកកេល (ឆ្កើសចុងម្រាមជើង) បានម្ដងទៀត ។ ពួកខាងណាធ្វើត្រូវអស់មុន ឈ្មោះថា ឈ្នះ អាចជួសអ្នកចាញ់បាន ។
របៀបលេងគ្រាប់អង្គញ់មួយយ៉ាងទៀតគេហៅថា ‹បាញ់រង› គឺមានអ្នកលេងពីរពួក ។ ពួកម្ខាងៗមានកោយ ១០ រៀងខ្លួនគឺសម្រាប់ដាំ ៥ បាញ់ ៥ ។ គេដាំជួរតម្រៀបគ្នាម្ខាងម្នាក់ ហើយ យកកោយបាញ់ បាញ់ទៅខាងពួកបរបក្ខម្ដងម្នាក់ ខាងណាបាញ់រំលំរបស់ពួកម្ខាងគេអស់មុនឈ្មោះថា ឈ្នះ បានជោះគេ ឯបាញ់នោះ គឺឈរបត់ក្បាលជង្គង់ម្ខាងដាក់ចោលលើក្បាលជង្គង់បាញ់នឹងម្រាមដៃ តម្រង់ទៅកោយដាំតែម្ដង ។
< ល្បែងអង្គញ់អាចរ៉ាប់ចូលក្នុងពួកកីឡា ហាត់ដៃឲ្យត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យមូល ៕

Thursday, March 31, 2016
Subscribe to:
Posts (Atom)